ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្តី្រការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
ដោយទទួលបានការអនុញ្ញាត ពីឯកឧត្តមប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្តី្រការិយាល័យជំនួយការ ដើម្បីណែនាំពីការបែងចែកបន្តនូវសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន កន្សែង អាល់កុល ផ្អក និងសៀង ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្នាក់ដឹកនាំគណៈកម្មការទី៧ព្រឹទ្ធសភា។
ក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងការកោតសសើរដល់មន្ត្រីការិយាល័យជំនួយការ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងាររបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ទាន់ពេលវេលា និងបានល្អប្រសើរ ព្រមទាំងបានឧបត្ថម្ភទឹកភេសជ្ជៈ និងនំកញ្ចប់មួយចំនួន ដោយសេចក្តីស្រឡាញ់រាប់អាន និងស្និទ្ធស្នាលរីករាយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា